BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Private sector working group meeting group "C" "Manufacture SME and Services" of the Government-Private Sector Forum (G-PSF).

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "គ" "ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (វ.រ.ឯ).

Private sector working group meeting group "C" "Manufacture SME and Services" of the Government-Private Sector Forum (G-PSF).

———

នៅរសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "គ" "ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ និងជាសហប្រធានក្រុមការងារ "គ" ផ្នែកឯកជន​។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារ"គ" ផ្នែកឯកជន, តំណាងសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា, តំណាងសមាគមសម្ព័ន្ធវិនិយោគិនកម្ពុជា, តំណាងសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា, តំណាងសមាគមអ្នកផលិតចំណីអាហារនៅកម្ពុជា, តំណាងសមាគមអគ្គិសនីជនបទ រួមនិងសមាជិក សមាជិកានៃក្រុមការងារ​ "គ" ជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ ក៏ដូចជាបន្តលើកឡើងនូវបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធថ្មីៗបន្ថែមទៀតទាក់ទងនឹងវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ដើម្បីដាក់សំណើ និងបញ្ហាប្រឈមទាំងនោះស្នើសុំការឆ្លើយតប និងដោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវតន៍ នាពេលឆាប់ៗខាងមុខនេះ។

ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈមចាស់ និងថ្មីមួយចំនួនរួមមាន៖ ១. បញ្ហានៃការជាប់ពន្ធលើអចនលវត្ថុដោយគ្មានការជូនដំណឹង , ២, ពន្ធលើការផ្សព្វផ្សាយលើផលិតផលខ្មែរ, ៣, គុណភាព និងអនុលោមភាពស្តង់ដារផលិតផល, ៤, បញ្ហានៃការទទួលបានហិរញ្ញវត្ថុចំពោះ SMEs, ៥, បញ្ហានៃការស្នើសុំបើកគណនីធនាគារសម្រាប់សហគ្រាស SMEs, ៦.​ បញ្ហានៃការចុះបញ្ជីការផលិតផលសម្រាប់ផលិតផលកែច្នៃរបស់រោងចក្រកែច្នៃក្នុងស្រុក រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៧:១៥នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc 

Share: