វេទិកាជាតិលើកទី៣ ស្តីពីទីក្រុង និងលំនៅឋាន
The 3rd Cambodia Urban and Housing Forum.
———
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០ នាទី នៅទីស្តីការក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ឌ" "ផ្នែកសំណង់ និងអចលនទ្រព្យ" ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) រួមជាមួយនឹងថ្នាក់ដឹកនាំផ្សេងទៀតរបស់សភាពាណិជ្ជកម្មកម្ពុជា និងសមាជិកក្រុមការងារ "ឌ" ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងកម្មវិធី វេទិកាជាតិលើកទី៣ ស្តីពីទីក្រុង និងលំនៅឋាន ក្រោមប្រធានបទ "ការកសាងអនាគតទីក្រុងកម្ពុជា៖ ផលិតភាព និងភាពធន់ ជាមួយប្រព័ន្ធលំនៅឋានប្រកបដោយបរិយាបន្ន" ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសហប្រធានក្រុមការងារ "ឌ" "ផ្នែកសំណង់ និងអចលនទ្រព្យ" តំណាងផ្នែករដ្ឋាភិបាល។
វេទិការនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, តំណាងធនាគារពិភពលោកប្រចាំនៅកម្ពុជា, តំណាង UN-Habitat នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងអ្នកពាក់ព័ន្ធក្នុងវិស័យនេះជាច្រើនទៀតផងដែរ។
វេទិកាដ៏មានសារៈសំខាន់នេះមានគោលបំណងដើម្បី៖
១. ផ្តល់ជូននូវកិច្ចពិភាក្សារវាងតួអង្គពាក់ព័ន្ធ ក្នុងវិស័យក្រុង និងលំនៅឋាន ដើម្បីស្វែងរកឧត្តមានុវត្តន៍ ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ក្នុងប្រព័ន្ធរៀបចំផែនការ និងប្រព័ន្ធលំនៅឋាន ព្រមទាំងកសាងបណ្តាញទំនាក់ទំនង
២. លើកកម្ពស់ការយល់ដឹងអំពីបញ្ហាទាក់ទងនឹងនគរូបនីយកម្ម និងលំនៅឋានក្នុងទិដ្ឋភាពនៃការចូលរួម និងអភិបាលកិច្ចល្អ និង
៣. កំណត់ប្រធានបទដែលអាចទាញយកប្រយោជន៍ពីការគាំទ្រពីភាគីពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងទីក្រុង តាមរយៈវិធីសាស្រ្តផ្តោតការយកចិត្តទុកដាក់លើមនុស្សជាចម្បង ការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន និងកិច្ចសហការសម្រាប់កសាងទីក្រុងឱ្យកាន់តែមានភាពធន់ និងចីរភាពនៅកម្ពុជា។
តាមរយៈវេទិការដ៏មានសារៈសំខាន់នេះ ក៏មានការធ្វើបទបង្ហាញទៅលើប្រធានបទទាក់ទងនឹងការរៀបចំទីក្រុង និងលំនៅឋានរួមមាន៖
១. ប្រព័ន្ធទីក្រុង និងអភិបាលកិច្ច "ការកសាងប្រព័ន្ធសម្រាប់នគរូបនីយកម្មប្រកបដោយផលិតភាព និងបរិយាបន្ន"
២. ហិរញ្ញប្បទាន និងការផ្តល់សេវា "ការចំណាយក្នុងទីក្រុង"
៣. ការអភិវឌ្ឍន៍ទីផ្សារលំនៅឋានតម្លៃសមរម្យពីចក្ខុវិស័យឆ្ពោះទៅរកកត្តាជំរុញទីផ្សារ "ការកសាងប្រព័ន្ធលំនៅឋានប្រកបដោយសុខុមាលភាព"
៤. ការកែលម្អទីក្រុង និងភាពធន់នៃលំនៅឋាន "ការពង្រីក ការកែលម្អភាពធន់នៃសំណង់ និងការធ្វើឱ្យប្រសើរឡើង"។
គួរបញ្ជាក់ថា វេទិការជាតិលើកទី៣ ស្តីពីទីក្រុង និងលំនៅឋាន ក្រោមប្រធានបទ "ការកសាងអនាគតទីក្រុងកម្ពុជា៖ ផលិតភាព និងភាពធន់ ជាមួយប្រព័ន្ធលំនៅឋានប្រកបដោយបរិយាបន្ន" គឺជាការសហការគ្នារៀបចំដោយ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងធនាគារពិភពលោកប្រចាំនៅកម្ពុជា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc














BECOME A MEMBER
