BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Philippine-Cambodian CEO Roundtable Discussion

កិច្ចពិភាក្សាតុមូលប្រធាននាយកប្រតិបត្តិហ្វីលីពីន-កម្ពុជា

រាជធានីភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន ស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា និងសភាពាណិជ្ជកហ្វីលីពីននៅកម្ពុជា បានរៀបចំដោយជោគជ័យនូវ កិច្ចពិភាក្សាតុមូលប្រធាននាយកប្រតិបត្តិហ្វីលីពីន-កម្ពុជា ដែលប្រព្រឹត្តទៅ នៅសណ្ឋាគាររ៉ាហ្វិលឡឺរ៉ូយ៉ាល់ (Raffles Hotel Le Royal) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជា។ កិច្ចពិភាក្សាតុមូលនេះ ប្រមូលផ្តុំទៅដោយថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗ និងមន្ត្រីរដ្ឋាភិបាលប្រទេសទាំងពីរ ដើម្បីជជែកពិភាក្សាលើការពង្រឹងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានថ្លែងសុន្ទរកថាដោយបង្ហាញពីជំនឿទុកចិត្តលើទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរ។ អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់អំពីសក្តានុពលរបស់កម្ពុជា ដែលជាប្រភពផ្គត់ផ្គង់ដ៏មានស្ថិរភាពនូវ អង្ករ និងផលិតផលកសិកម្មផ្សេងៗទៀត ទៅកាន់ទីផ្សារហ្វីលីពីន រួមចំណែកទ្រទ្រង់សន្តិសុខស្បៀងហ្វីលីពីន។ អ្នកឧកញ៉ាប្រធាន ក៏បានសង្កត់ធ្ងន់ផងដែរថា កម្ពុជាគឺជាទិសដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ដោយសារបរិយាកាសអំណោយផលដល់ធុរកិច្ច ស្ថិរភាពនយោបាយ និងកម្លាំងពលកម្មវ័យក្មេង ប្រកបដោយភាពស្វាហាប់។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ាបានគូសបញ្ជាក់បន្ថែមទៀតថា កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA)រវាងកម្ពុជានិងហ្វីលីពីន ដែលទើបនឹងចុះហត្ថលេខាថ្មីៗនេះ នឹងជួយលុបបំបាត់របាំងសារពើពន្ធ និងបង្កើតក្របខ័ណ្ឌច្បាស់លាស់សម្រាប់ការវិនិយោគឆ្លងដែន។

Share: