(បាត់ដំបង)៖ ថ្ងៃ ពុធ ១៣ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត បានអញ្ជើញចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង អាណត្តិទី១ លើកទី២ នៅមន្ទីពាណិជ្ជកម្មខេត្តបាត់ដំបងក្រោមអធិបតីភាពឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ កែវ ដាណា អភិបាលរង នៃគណៈអភិគណៈខេត្តបាត់ដំបង ព្រមទាំងលោក លោកស្រីប្រធានមន្ទី អង្គភាពពាក់ព័ន្ធក្នុងខេត្តដែលមានបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន១០រូប និងអាជីវករចុះឈ្មោះអ្នកបោះឆ្នោតចំនួនន៣៣៣នាក់។
ជាលទ្ធផល មានអ្នកអញ្ជើញមកចូលរួមបោះឆ្នោតសរុបចំនួន ២៤៨ នាក់ ដែលស្មើរនឹង ៧៤.៤៧%។ គណៈកម្មការៀបចំការបោះឆ្នោតជ្រើសរើសបានសមាជិកជ្រើសតាំងចំនួន៧រូប ដើម្បីបំពេញបន្ថែមសមាជិកចាស់ដែលនៅក្នុងអាណត្តិចំនួន៨រូបបង្គ្រប់ចំនួន១៥រូប។
ដោយមើលឃើញនូវការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់ ឧកញ៉ ភួ វាសនា ក្នុងមួយអាណត្តិកន្លងមកឧកញ៉ាត្រូវបានសមាជិក សមាជិកាបោះឆ្នោតគាំទ្រជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងសម្រាប់អាណត្តិទី១ លើកទី២នេះជាបន្តទៀត។