BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

3rd meeting of the National Singla Window Committee

ថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទីព្រឹក នាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីចូលរួមក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការដឹកនាំគម្រោងប្រព័ន្ធបញ្ជរតែមួយជាតិ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងប្រព័ន្ធបញ្ជរតែមួយជាតិ។ កិច្ចប្រជុំនេះក៏បានការចូលរួមផងដែរពីបណ្តារក្រសួង ស្ថាប័នសំខាន់ៗដែលត្រូវបានដាក់ឲ្យដំណើរការគម្រោងប្រព័ន្ធបញ្ជរតែមួយជាតិរួមមានតំណាងក្រសួងពាណិជ្ចកម្ម, តំណាងក្រសួងសុខាភិបាល, តំណាងក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, និងតំណាងក្រុមហ៊ុនផ្នែកឯកជនជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី ពិនិត្យវន្ឍនភាពនៃការអនុវត្ត និងអភិវឌ្ឍន៍គម្រោងប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២ និងប្រកាសដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី៣ ជាបន្ត និងដើម្បីឱ្យក្រសួងស្ថាប័នដែលបានចូលរួមអនុវត្តលើកជាសំណើរ និងមតិយោបល់ពាក់ព័ន្ធនឹងការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិក្នុងពេលកន្លងទៅ និងដើម្បីរក្សាឱ្យមានការអនុវត្តល្អនៅក្នុងពេលបន្ទាប់ទៀតផងដែរ។

កម្មវិធីនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ ក្រោមបរិយាកាស យោគយល់ និងប្រកបដោយផ្លែផ្កា។

Share: