BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

លោកស្រី សេង សុម៉ុន បានអញ្ជើញចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ អាណត្តីទី៣ លើកទី១

(ពោធិ៍សាត់)៖ នៅសាលាមត្តេយ្យខេត្តពោធិ៍សាត់កាលពីថ្ងៃ អង្គារ ៥ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២០៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ លោកស្រី សេង សុម៉ុន ប្រធាននាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុងនៃសភាពាណិជ្ជកម្មកម្ពុជា តំណាងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាបានអញ្ជើញចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ អាណត្តីទី៣ លើកទី១ ដែលមានបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន១២រូប និងអាជីវករចុះឈ្មោះអ្នកបោះឆ្នោតចំនួនន២២២នាក់ ជាលទ្ធផលគណៈកម្មការៀបចំការបោះឆ្នោតជ្រើសរើសបានសមាជិកជ្រើសតាំងចំនួន៨រូប ដើម្បីបំពេញបន្ថែមសមាជិកចាស់ដែលនៅក្នុងអាណត្តិចំនួន៧រូបបង្គ្រប់ចំនួន១៥រូប ដោយមើលឃើញនូវការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់ ឧកញ៉ ទុយ គី ៤អាណត្តិកន្លងមកដែលមានរយៈពេល១២ឆ្នាំនេះ ឧកញ៉ាត្រូវបានសមាជិក សមាជិកាបោះឆ្នោតគាំទ្រជាប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់សម្រាប់អាណត្តិទី៣ លើកទី១នេះជាបន្តទៀតដោយសម្លេងគាំទ្រ១៥សម្លេងលើ១៥សម្លេង ស្មើ១០០% ។

Share: