BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ការបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា

នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុង ការបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងតូរ៉ុនតូប្រទេសកាណាដា អាណត្តិទី១ លើកទី១ ដែលប្រព្រឹត្តទៅនៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ និងតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត។

ថ្លែងក្នុងឱកាសបើកការិយាល័យបោះឆ្នោតតាមរយៈប្រព័ន្ធវីដេអូអនឡាញ ឯកឧត្តម ម៉ៅ ថូរ៉ា គូសបញ្ជាក់ថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងតូរ៉ុនតូនេះ នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការសម្របសម្រួលពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ក៏ដូចជាជួយជំរុញ និងទាក់ទាញវិនិយោគិនកាណាដាមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើន។ ការបោះឆ្នោតនេះ គឺធ្វើឡើងដើម្បីជ្រើសរើសសមាជិកជ្រើសតាំង និង ប្រធាននៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងតូរ៉ុនតូ។

ជាលទ្ធផលនៃការបោះឆ្នោត គឺ លោក ឡេននី វង់ (Lenny Wong) ប្រធានក្រុមហ៊ុន អូស៊ីន ផេកឃើ អ៊ីន កាណាដា (Ocean Packers Inc Canada) បានជាប់ឆ្នោតជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅ ទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា សម្រាប់អាណត្តិទី១ លើកទី១ ។

 

Share: