BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចប្រជុំរវាងគណៈប្រតិភូរ៉ូមានី និងសភាពាណិជ្ជកម្មកម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលគណៈប្រតិភូធុរជនមកពីប្រទេសរ៉ូម៉ានី ដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាសភាពាណិជ្ជកម្ម និង ធុរជនពីរ៉ូមានីប្រមាណ ២២ រូប។

កិច្ចប្រជុំនេះ ប្រព្រឹត្តឡើងដើម្បី ស្វែងរកឱកាសវិនិយោគ និងកិច្ចសហការរវាងធុរជន ពីកម្ពុជា និង រ៉ូមានី ដោយសមាជិកបានពិភាក្សាស៊ីជម្រូវដោយផ្ទាល់ ជាមួយនឹងគ្នា ទៅលើវិស័យសំខាន់ៗដូចជា វិស័យអាហរ័ណនីហរ័ណដោយផ្តោតជាពិសេសលើ គ្រឿងសមុទ្រ វិស័យ អចលនទ្រព្យ វិស័យអប់រំ ជាដើម។

Share: