BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កម្មវិធីពានរង្វាន់អាជីវកម្មបរិយាប័ន្នអាស៊ានឆ្នាំ២០២២

នារសៀល ថ្ងៃពុធ ២ កើត ខែ កត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២២ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម និង ថ្លែងសុន្ទរកថា ក្នុងកម្មវិធីពានរង្វាន់អាជីវកម្មបរិយាប័ន្នអាស៊ានឆ្នាំ២០២២ ដែលប្រព្រឹត្តទៅ នៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កម្មវិធីពានរង្វាន់នេះសហការរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និង មានការអញ្ជើញចូលរួម ពីក្រសួងស្ថាប័ន សមាគមន៍ធុរកិច្ច អង្គការដៃគូអភិវឌ្ឍន៍ និងដៃគូអន្តរជាតិ ដែលមកពីបណ្តារប្រទេសនៅអាស៊ាន និងមកពីសហភាពអឺរ៉ុប។

កម្មវិធីពានរង្វាន់នេះ ប្រព្រឹត្តឡើងដើម្បីលើកទឹកចិត្តនិង ទទួលស្គាល់ក្រុមហ៊ុន សហគ្រាសបរិយាប័ន្ន នៅបណ្តាប្រទេសនីមួយៗនៅអាស៊ាន។ អាជីវកម្មដែលទទួលពានរង្វាន់ មានវត្តមានពីគ្រប់វិស័យ និងបានឈរលើ គោលការណ៍ធុរកិច្ច ដោយបានបង្កើត ដោះស្រាយបញ្ហាជាប្រព័ន្ធ និងមានភាពច្នៃប្រឌិត ស្របទៅតាមទស្សននៃអាជីវកម្មបរិយាប័ន្ន ជាពិសេសគឺបានបង្កើត ឥទ្ធិពលសេដ្ឋកិច្ច-សង្គមកិច្ច ដល់ ប្រជាជនទូទៅ ទាំងប្រជាជនក្រីក្រ និង មានចំណូលទាប ផងដែរ។

Share: