BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ជំនួបសម្តែងការគួរសមនិងពិភាក្សាការងាររវាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក លេនី វង់ ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក លេនី វង់ (Lenny Wong) ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង ធុរជនមកពីកាណាដា និងកម្ពុជា ប្រមាណ ៣០ រូប។

ជំនួបពិភាក្សា បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលជាផ្លែផ្កា ក្នុងបរិយាកាសស្និទ្ធស្នាល ជាភាតរភាព។

ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ១៤៨ សសរ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដែលមានសមាជិកជ្រើសតាំងចំនួន ៩ រូបដែលជ្រើសតាំងតាមការបោះឆ្នោត។

​​​​​​​

Share: