BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ជួបប្រជុំជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និង ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប។

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបលើកទី៤៥ នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានអញ្ជើញអមដំណើរឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអាហារថ្ងៃត្រង់កិច្ចប្រជុំតុមូល

អាស៊ាន-សហភាព នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នាទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។

កិច្ចពិភាក្សាតុមូលនេះ ធ្វើឡើងដើម្បីពិភាក្សា និង ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងអាស៊ាននិងសហភាពអឺរ៉ុប ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ចកម្ម និងការវិនិយោគ។ កិច្ចពិភាក្សាជជែកចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចដើម្បីធ្វើឲ្យវិស័យសេដ្ឋកិច្ចតំបន់អាស៊ាននិងអឺរ៉ុបមានការរីកចម្រើន។

តាមទិន្នន័យនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទំនិញទ្វេភាគី រវាងកម្ពុជា និងសហភាពអឺរ៉ុប នៅឆ្នាំ២០២១ សម្រេចបាន ៤.១៨ ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជា មានទំហំ ៣.២២ ពាន់លានដុល្លារអាមេរិក និងការនាំចូលមានទំហំ ០.៩៥ពាន់លានដុល្លារអាមេរិក។ ប្រៀបធៀបនឹងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០២១ មានការកើនឡើងចំនួន ៨.៤៣%៕

Share: