រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០២៖៣០នាទីរសៀល នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹង លោក អាហ្រ្វនីស អង់ហ្គូលូ (Mr. Argenis Angulo) ប្រធានសភាយុវពាណិជ្ជករអន្តរជាតិ (ថ្នាក់ពិភពលោក)។ នៅក្នុងជំនួបនេះក៏មានការអញ្ជើញចូលរួមពី ប្រធានសភាយុវពាណិជ្ជករដែលមកពីប្រទេសនានានៃតំបន់អាស៊ីប៉ាស៊ីភិច និងថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឧកញ៉ា លឹម សុជាតិ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ លោក អាហ្រ្វនីស អង់ហ្គូលូ (Mr. Argenis Angulo) ប្រធានសភាយុវពាណិជ្ជករអន្តរជាតិ (ថ្នាក់ពិភពលោក) ដែលដឹកនាំ ប្រធានសភាយុវពាណិជ្ជករដែលមកពីបណ្តាលប្រទេសនានានៃតំបន់អាស៊ីប៉ាស៊ីភិច មកស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច និងវិស័យឯកជននៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះផងដែរ លោក អាហ្រ្វនីស អង់ហ្គូលូ (Mr. Argenis Angulo) បានថ្លែងអំណរគុណ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ពីសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងបានស្វែងយល់ច្រើនអំពីតួនាទីនៃវិស័យឯកជនរនៅព្រះរាជាណាចក្រកម្ពុជា ក្នុងចូលរួមចំណែកក្នុងការជម្រុញសេដ្ឋកិច្ចជាតិ។ គោលបំណងនៃជំនួបនេះគឺ ស្វែងយល់ និងសិក្សាអំពីស្ថាប័នទាំងពីរ ដើម្បីមានកិច្ចសហប្រតិបត្តិនាពេលខាងមុខ។
ជំនួបនេះបញ្ចប់ដោយលទ្ធផលផ្លែផ្កា ក្រោមបរិយាកាសស្និតស្នាល៕