BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Opening ceremony of the Workshop on “To Promote Cambodia SMEs Exports Processing”

នាព្រឹក ថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ ម៉ោង ០៩:០០នាទីព្រឹក នៅសណ្ឌាគារកាំប៉ូឌីយ៉ាណាភ្នំពេញ និងតាមរយៈអនឡាញហ្ស៊ូម ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “គ” “កម្មន្តសាល និងសហគ្រាសធុនតូចនិងមធ្យម និងសេវា” តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៣ផ្នែកឯកជន បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើក សិក្ខាសាលា ស្តីពី“ការជំរុញនាំចេញសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា” នឹងវត្តមាន លោក អ៊ូដូ ហ្គាតនេរ៍, ប្រធានក្រុមការងារទី៣ តំណាងពី អារ៉ាយផ្លើសប្រចាំកម្ពុជា ព្រមទាំងវត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំង លោកបណ្ឌិត ឧកញ៉ា សហប្រធានក្រុមការងារបច្ចេកទេស នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន និងមានការចូលរួម ពីសមាគម ក្រុហ៊ុនឯកជនជាច្រើនផងដែរ។ ភ្ញៀវកិត្តិយសមកពីក្រុមហ៊ុនឯកជនចំនួន៨ បានធ្វើបទបង្ហាញ ដើម្បីចែករំលែកចំណេះដឹងបន្ថែម ពាក់ព័ន្ធ ធ្វើការរួមគ្នាសិក្សាស្វែងយល់ពីគ្នាទៅវិញមក ដូចជាការចែករំលែក បទពិសោធន៍ ចំណេះដឹង ព័ត៌មានផ្សេងៗ ក្នុងសកម្មភាពសម្របសម្រួលពាណិជ្ជកម្មនាំចេញវិស័យសហគ្រាស ធុនតូច និងមធ្យមកម្ពុជា ។ លើសពីនេះ អង្គសិក្ខាកាម ដែលតំណាងមកពី សមាគម ក្រុមហ៊ុន សមាជិក សភាពាណិជ្ជកម្មកម្ពុជា, ក្រុមការងារ ARISE Plus ប្រចាំកម្ពុជា, តំណាងក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យមផ្នែកឯកជន និងមានការចូលរួមតាមរយៈប្រព័ន្ធអនឡាញពីចម្ងាយ ដូចជា តំណាងសភាពាណិជ្ជកម្មរាជធានី-ខេត្ត នឹងក្រុមហ៊ុនពាក់មួយចំនួនជាច្រើនទៀតផងដែរ នឹងមានឱកាសដ៏ល្អ មួយ ដើម្បីធ្វើការរួមគ្នា ពិភាក្សាស្វែងយល់ ពីច្បាប់ នីតិវិធី ការអនុវត្ត សម្រាប់ការនាំចេញក្នុងវិស័យ សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ជៀសវាងនូវការយល់ច្រលំ និងការប្រព្រឹត្តប្រាស់ចាកពីច្បាប់ដោយ អចេតនាណាមួយរបស់ក្រុមហ៊ុន សហគ្រាសធុនតូច និង មធ្យមផ្នែកឯកជន។

គោលបំណងនៃសិក្ខាសាលា៖

• ដើម្បីគាំទ្រជាចាំបាច់ក្នុងវិស័យ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយផ្តល់ជូននូវសេវាកម្មកាន់តែប្រសើរឡើង ក្នុងការទទួលបានព័ត៌មានទាក់ទងនឹងទីផ្សារនាំចេញ ដើម្បីបញ្ជូនបញ្ហារបស់ពួកគេ និងបញ្ហានៅក្នុងដំណើរការក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF)

• សារៈសំខាន់សម្រាប់អ្នកនាំចេញសហគ្រាសធុនតូច និងមធ្យម ដើម្បីធ្វើយុទ្ធសាស្រ្តគំរូអាជីវកម្មរបស់ពួកគេ ដើម្បីចូលរួមជាមួយដៃគូដែលមានស្រាប់ ឬស្វែងរកដៃគូថ្មីដើម្បីចូលទីផ្សារថ្មី

• ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យម ចែករំលែកបទពិសោធន៍អនុវត្តជាក់ស្តែងរបស់ពួកគេ និងចំណេះដឹងជាច្រើនលើដំណើរការនាំចេញទៅកាន់សិក្ខាកាមទាំងអស់

សិក្ខាសាលានេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា នឹងទទួលបានលទ្ធផលល្អគួជាទីមោទនៈ។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

 

Share: