BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

សិក្ខាសាលាស្តីពីការធ្វើឲ្យប្រសើរឡើងនូវសេវាកម្មទាក់ទងនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន

សិក្ខាសាលាស្តីពីការធ្វើឲ្យប្រសើរឡើងនូវសេវាកម្មទាក់ទងនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន

នាព្រឹកថ្ងៃ សុក្រ ៥ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៦៦ ត្រូវនឹងថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងស្តីពី “ការធ្វើឲ្យប្រសើរឡើងនូវសេវាកម្មទាក់ទងនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន” ដោយស្ថិតក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ដេវីត អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំពីរដ្ឋាភិបាល វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងៗដែលមកពីប្រទេសមេគង្គ-ឡានឆាង ដូចជា ខ្មែរ ចិន ថៃ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។

សិក្ខាសាលានេះ ប្រព្រឹត្តឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីបច្ចុប្បន្នភាព ពាក់ព័ន្ធនឹងគោលនយោបាយកិច្ចសម្រួលពាណិជ្ជកម្ម ដែលបានអនុវត្តនៅបណ្តាប្រទេសមេគង្គ-ឡានឆាង និងវឌ្ឍនភាពគម្រោង និងផែនការសកម្មភាពសម្រាប់ ការធ្វើឲ្យប្រសើរឡើងនូវសេវាកម្មទាក់ទងនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន ព្រមទាំងការធ្វើប្រមូលធាតុចូលលើការអនុវត្តសកម្មភាពក្រោមក្រុមការងារ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន នៃមេគង្គ-ឡាឆាង។

Share: