News

Home News Detail

កិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតលើកទី ៥៥

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃ សុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា

ធុរកិច្ចអាស៊ីខាងកើត ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតលើកទី៥៥ ដែលប្រព្រឹត្តទៅដោយផ្ទាល់នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតទាំង១៣ប្រទេស។

ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី ។ ក្រុមប្រឹក្សានេះ មានកាតព្វកិច្ចផ្តល់នូវធាតុចូល និង របាយការណ៍អនុសាសន៍របស់វិស័យឯកជន ដាក់ជូនប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ានបូកបី ដើម្បីពិនិត្យនិងពិចារណា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងកំណើនសេដ្ឋកិច្ចតំបន់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យឯកជនទាំងធុរកិច្ចនិងវិនិយោគ រវាងប្រទេសសមាជិក អាស៊ាន ចិន ជប៉ុន និង

សាធារណៈរដ្ឋកូរ៉េ។


 

 

Share: