News

Home News Detail

ពិធីប្រគល់ពានរង្វាន់ និង អាហារពេលល្ងាច ក្នុងឱកាសនៃវេទិកាថ្នាក់ដឹកនាំ និងដៃគូអាស៊ាន ឆ្នាំ២០២២

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងពិធីប្រគល់ពានរង្វាន់និងអាហារពេលល្ងាច នៃវេទិកាថ្នាក់ដឹកនាំនិងដៃគូអាស៊ានឆ្នាំ២០២២ ដែលសហការរៀបចំឡើងដោយ សភាពាណិជ្ជកម្មកម្ពុជា វិទ្យាស្ថានKSI និង វិទ្យាស្ថានចក្ខុវិស័យអាស៊ី ។ ពិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយក

រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និង មានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ដាតុក ហាចាស ហ្សូរៃដា កាមារុដឌីន (Datuk Hajah Zuraida Kamaruddin) រដ្ឋមន្ត្រីឧស្សាហកម្មដាំដុះ និងផលិតផល ព្រមទាំងមានវត្តមាន តំណាង ក្រសួងស្ថាប័ន វិស័យឯកជន អង្គការសហប្រជាជាតិ ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានអប់រំ និងវិនិយោគិនមកពីប្រទេសសមាជិក អាស៊ាន និងដៃគូអាស៊ានជាច្រើនរូប។

អ្នកឧកញ៉ាប្រធាន បានចូលរួមអបអរសាទរដល់ជ័យលាភីពានរង្វាន់សមិទ្ធផលអាស៊ានអមតៈ (ASEAN Lifetime Achievement Awards) ដែលបានវិនិយោគ និងចូលរួមចំណែកយ៉ាងច្រើនក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងបង្ហាញជាគម្រូ នៃភាពជាដៃគូអាស៊ាន។

Share: