News

Home News Detail

ASEAN-BAC JBCs Meeting (Virtual)

នៅថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២២ ឧកញ៉ា វ៉ាន ស៊ូអៀង សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកនៃក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចចម្រុះ តាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំ នេះមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានទាំង១០ ដៃគូក្រុមប្រឹក្សាធុរកិច្ច ពីបណ្តាប្រទេស អូស្ត្រាលី កាណាដា ចិន អឺរ៉ុប ជប៉ុន អង់គ្លេស អាមេរិក សមាគមន៍ស្ត្រី សមាគមន៍យុវជន និងភាគីពាក់ព័ន្ធផ្សេងៗទៀត។

កិច្ចប្រជុំនេះប្រព្រឹត្តឡើង ដើម្បី ប្រមូលធាតុចូលអំពី វឌ្ឍនភាពការងារ ផែនការសកម្មភាព ប្រចាំប្រទេសដៃគូ ក៏ដូចជាបញ្ហាប្រឈមពីក្រុមប្រឹក្សានីមួយៗ ដើម្បីត្រៀមរាយការណ៍ក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នៅពាក់កណ្តាលខែកញ្ញាខាងមុខ។

Share: