News

Home News Detail

លោកឧកញ៉ា​ ភួ​ វាសនា ចូលរួមក្នុងកម្មវិធីជំនួបពាណិជ្ជកម្មរវាងពាណិជ្ជករកម្ពុជា​(ខេត្តបាត់ដំបង) និងពាណិជ្ជករថៃ(ខេត្តស្រះកែវ)

ថ្ងៃចន្ទ ១០ កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​ ២៥៦៦​ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២

​ លោកឧកញ៉ា​ ភួ​ វាសនា​ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ និងជាប្រធានសភាពាណិជ្ជក​ម្មខេត្តបាត់ដំបង​ ព្រមទាំងសមាជិកសមាជិកាសរុបចំនួន៣៣នាក់​ (៣៣ក្រុមហ៊ុន)បានទទួលជួបលោកស្រី​ ណងយ៉ៅ​ ស្រ៊ីចាន់ថាម៉ីត​ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្រះកែវ​ និងលោកស្រីRatree Sangrungrueng អនុប្រធានសភាពាណិជ្ជកម្មខេត្តស្រះដែលបានដឹកនាំពាណិជ្ជករថៃសរុប​២៥នាក់​(១៧ក្រុមហ៊ុន)ក្នុងកម្មវិធីជំនួបពាណិជ្ជកម្មរវាងពាណិជ្ជករកម្ពុជា​(ខេត្តបាត់ដំបង) និងពាណិជ្ជករថៃ(ខេត្តស្រះកែវ)។ គោលបំណងក្នុងជំនួបនេះគឺ៖

១.ពង្រឹង​ និងបង្កេីត​ ទំនាក់ទំនងរវាងគ្នានឹងគ្នា

២.ធ្វេីការតាំងបង្ហាញផលិតផលទៅវិញទៅមក

៣.ផ្លាស់ប្ដូរពាណិជ្ជកម្មរវាងគ្នា​ នឹងគ្នា

អត្ថបទ និងរូបភាពដោយ៖សភាពាណិជ្ជកម្មខេត្តបាត់ដំបង

Share: