ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កម្មវិធីអាហារពេលល្ងាចបេសកកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មហ្វ្រង់កូហ្វូន

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម “កម្មវិធីអាហារពេលល្ងាច បេសកកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី” នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២១ ដែលសហការរៀបចំដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។ កម្មវិធីនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងមានបទអន្តរគមន៍តាមប្រព័ន្ធវីដេអូ ដោយ ឯកឧត្តម Chekou Oussouman តំណាងប្រចាំតំបន់របស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និង មានការចូលរួមពី ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។

កម្មវិធីអាហារពេលល្ងាចបេសកកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសប្រើប្រាស់ភាសាបារាំងក្នុងទ្វីបផ្សេងទៀតឲ្យមានសន្ទុះកាន់តែខ្លាំងឡើង ជាពិសេស ការតភ្ជាប់ទំនាក់ទំនងធុរកិច្ចក្នុងស្រុកជាមួយក្រុមហ៊ុនសហគ្រាសបរទេស។

ចែករំលែក: