នាព្រឹកថ្ងៃពុធ ៤ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២១ លោកឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជម្មកម្ពុជាតំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរូមកិច្ចប្រជុំលើកទី ០១ របស់គណៈកម្មការសម្របសម្រួលលើការសិក្សាអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា ដែលរៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នាសណ្ឋាគារ Raffles Hotel le Royal។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងចាប់ផ្តើមអនុវត្តភារកិច្ចរបស់គណៈកម្មការសម្របសម្រួលលើការសិក្សាអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា (គ.អ.ស) ឲទទួលបានប្រសិទ្ធភាពខ្ពស់ដែលស្របទៅនឹងលក្ខខណ្ឌពេលវេលារបស់គម្រោង តាមរយៈការពិភាក្សាប្រមូលនូវធាតុចូល និងកំណត់នូវជំហានបន្ទាប់របស់គម្រោងសិក្សាស្រាវជ្រាវ។
កិច្ចប្រជុំនេះត្រូវបានបញ្ចប់នារសៀលថ្ងៃខែឆ្នាំដដែលប្រកបដោយសមិទ្ធិផលគួរជាទីគាប់ចិត្ត។














ចូលជាសមាជិក
