នារសៀល ថ្ងៃទី ០៣កើត ខែ មិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី ០៧ ឆ្នាំ២០២១ បណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយព័ត៌មានលើកទី១ ស្តីពីបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្រ្វង់កូហ្វូនី នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកសម្របសម្រួលជាតិអមអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី និងមានការអញ្ជើញចូលរួមពីមន្ត្រីរដ្ឋាភិបាល ភាគីដែលពាក់ព័ន្ធ និង សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា ចំនួនជាង ៥០ក្រុមហ៊ុន។
សិក្ខាសាលានេះប្រព្រឹត្តឡើងក្នុងគោលបំណងបង្ហាញនូវទិដ្ឋភាពទូទៅនៃទីផ្សារកម្ពុជាដល់សហគ្រាស និងវិនិយោគិនបរទេស ក៏ដូចជាជំរុញក្រុមហ៊ុនក្នុងស្រុកឲ្យចូលរួមបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនេះ ដែលនឹងនាំទៅដល់សហគមន៍ធុរកិច្ចហ្វ្រង់កូហ្វូនីមួយដែលរឹងមាំនៅលើពិភពលោក។








ចូលជាសមាជិក
