នៅព្រឹកថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាបានអនុញ្ញាតអោយលោក ស្មុយ សុផល ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បុស្បា ប្រផឺធី ឯ.ក និងសហការីចូលជួបសម្ដែងការគួរសម និងស្វែងយល់បន្ថែមពីសភាពាណិជ្ជកម្មក្នុងឱកាសដែលលោកត្រូវបានទទួលជាសមាជិកសាមញ្ញសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ។ ក្នុងជំនួបនេះផងដែរឯកឧត្តមឧកញ៉ាអគ្គនាយកបានជំរាបជូនអំពីតួរនាទី ភារកិច្ច និងអត្ថប្រយោជន៍នានាដែលសមាជិកទទួលបាន ព្រមទាំងអនុសាសន៍ល្អៗសម្រាប់ក្រុមហ៊ុនយកទៅអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ។ នៅចុងបញ្ចប់ឯកឧត្តមឧកញ៉ាបានប្រគល់លិខិតបញ្ជាក់សមាជិកភាពដល់លោក ស្មុយ សុផល ផងដែរជំនួបនេះបញ្ចប់ដោយបរិយាកាសរីករាយ និងស្និតស្នាលក្រៃលែង ។