ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារបច្ចេកទេសទី ៣ “គយ-ធុរកិច្ចបម្រើទីផ្សារក្នុងស្រុក” និងក្រុមការងារបច្ចេកទេសទី ៤ “គយ-សហគ្រាសធុនតូច និងមធ្យម” ផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន

ថ្ងៃសុក្រ ០៨កើត ខែកត្កិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០២:៣០ នាទីរសៀល មានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី ៣ “គយ-ធុរកិច្ចបម្រើទីផ្សារក្នុងស្រុក” និងក្រុមការងារបច្ចេកទេសទី ៤ “គយ-សហគ្រាសធុនតូច និងមធ្យម” ផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន តាមប្រព័ន្ធវីដេអូអនឡាញ Zoom ក្រោមអធិបតីភាព ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី ៣ ផ្នែកឯកជន និងវត្តមាន ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី ៤ ផ្នែកឯកជន ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និង សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងក្រុមហ៊ុននាំចេញ នាំចូល, និងសមាជិក សមាជិកានៃក្រុមការងារបច្ចេកទេសទាំងពីរជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងគយក្នុងវិស័យធុរកិច្ចបម្រើទីផ្សារក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ដែលមានផលប៉ះពាល់ ដើម្បីប្រមូលយកបញ្ហាប្រឈម កង្វល់ សំណូមពររបស់ផ្នែកឯកជនទាំងអស់ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានាពេលខាងមុខ។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម (Zoom) នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:៤០ នាទីល្ងាចក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

ចែករំលែក: