ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជា លើកទី១១

នាព្រឹកថ្ងៃសុក្រ ៨ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីក្នុង “ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជាលើកទី១១” ដែលប្រព្រឹត្តទៅនៅសភាពាណិជ្ជកម្មកម្ពុជា។ ឯកឧត្តម ឧកញ៉ា អគ្គនាយក មានប្រសាសន៍ស្វាគមន៍ សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី ដោយបានជម្រាបជូន អំពីប្រវត្តិនិងតួនាទីសំខាន់ៗរបស់សភាពាណិជ្ជកម្មកម្ពុជាក្នុងការចូលរួមអភិវឌ្ឍវិស័យឯកជន រួមមាន ការផ្តល់វាទិកាដោះស្រាយបញ្ហាប្រឈមវិស័យឯកជននានា ការផ្តល់នូវវគ្គបណ្តុះបណ្តាល ដល់គ្រឹះស្ថាន ស្ថាប័ន និងក្រុមហ៊ុនឯកជនដែលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា និងធ្វើជំនួបពាណិជ្ជកម្ម ទាំងក្នុងស្រុក និង អន្តរជាតិ។

ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឧកញ៉ា អគ្គនាយក បានអញ្ជើញប្រគល់លិខិតបញ្ជាក់សមាជិកភាពជាផ្លូវការជូនដល់សមាជិក-សមាជិកាថ្មី និងថតរូបទុកជាអនុស្សាវរីយ៍។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង 023-880795 ឬ info@ccc.org.kh

 

 

ចែករំលែក: