ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិភាក្សាលើឯកសារយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរិមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

នារសៀលថ្ងៃ សុក្រ ១ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ២០២១ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើឯកសារយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរិមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលប្រព្រឹត្តទៅតាមប្រព័ន្ធ អនឡាញ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី តំណាងក្រសួងស្ថាប័ន សភាពាណិជ្ជកម្មខេត្ត សមាគម និងភាគីពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សា និង ប្រមូលធាតុចូលពីវិស័យឯកជន លើសេចក្តីព្រាងឯកសារយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរិមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងត្រូវអនុម័ត និង ផ្សព្វផ្សាយជូនសាធារណជន ធុរជន និងផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឲ្យមានប្រសិទ្ធភាពខ្ពស់។

ចែករំលែក: