ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីចុះហត្ថលេខាលើកិច្ចសន្យាសេវាកម្មរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហានុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រវាងវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (UPDIS) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១០៣០០ នាទីព្រឹក

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំសមាជិកសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជាចូលរួមពិធីចុះហត្ថលេខាលើកិច្ចសន្យាសេវាកម្មរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហានុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រវាងវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (UPDIS) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធវីដេអូសន្និសិទ (zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ពិធីចុះហត្ថលេខានេះក៏មានការចូលរួមផងដែពីក្រសួង ស្ថាប័ន រដ្ឋាភិបាល ដែលជាសមាជិកសមាជិកានៃគណៈកម្មាធិការនេះ ព្រមទាំងមានការចូលរួម ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមាន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីតំណាងពីផ្នែកឯកជនដូចជាសមាគម និងក្រុមហ៊ុនជាតិ និងអន្តរជាតិពាក់ព័ន្ធសំខាន់ៗ ច្រើនទៀតផងដែរ។

———————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

ចែករំលែក: