ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាស្ដីពី«ការអភិវឌ្ឍអាជីវកម្មក្នុងសម័យឌីជីថល

នាព្រឹកថ្ងៃពុធ ៧ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១
សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ស្តីពី«ការអភិវឌ្ឍអាជីវកម្មក្នុងសម័យឌីជីថល» ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយអំពីបរិបទថ្មីក្នុងការពង្រីកអាជីវកម្មឲ្យមានការលក់ទំនិញកើនឡើង និងរហ័ស តាមទាន់សម័យឌីជីថល ដូចជាការបង្កើតផ្សារ និងហាងអនឡាញដែលជាចំណេះដឹងថ្មីក្នុងការអភិវឌ្ឍនៅក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យម ។

 

ចែករំលែក: