ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាស្ដីពីអនុលោមភាពសហគ្រាសកម្មន្ដ

នាព្រឹកថ្ងៃសុក្រ ១០ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ស្តីពី«អនុលោមភាពសហគ្រាសកម្មន្ដសាល» ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយនិងផ្ដល់ចំណេះដឹងអំពីសារៈប្រយោជន៍នៃការអនុវត្ដក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យម ឲ្យត្រឹមត្រូវស្របច្បាប់ និងទិដ្ឋភាពទូទៅក្នុងការអនុវត្ដពេលកំពុងដំណើរការអាជីវកម្ម។

អង្គសិក្ខាសាលា បានលើកទឹកចិត្ដចំពោះ ម្ចាស់សហគ្រាសកម្មន្តសាលអនុវត្តតាមបទដ្ឋានបចេ្ចកទេស និងច្បាប់និងបទបញ្ញត្តិជាធរមានដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត និងមានភាពងាយស្រួលក្នុងការពង្រីកអាជីវកម្មខ្លួនកាន់តែប្រសើរឡើង។ អង្គសិក្ខាសាលា ក៏បានលើកយកមកជជែកពិភាក្សានូវ ចំនុចសំខាន់ៗដែលត្រូវយកចិត្តទុកដាក់ និងករណីអនុវត្ដជាក់ស្ដែងនានា ពាក់ព័ន្ធនឹង អនុលោមភាពសហគ្រាសកម្មន្ដសាល។

ចែករំលែក: