ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជា

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីក្នុង “ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជា” ដែលប្រព្រឹត្តទៅនៅសភាពាណិជ្ជកម្មកម្ពុជា។ ឯកឧត្តម ឧកញ៉ា អគ្គនាយក មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក-សមាជិកាថ្មី និង បានជម្រាបជូន អំពីប្រវត្តិនិងតួនាទីសំខាន់ៗរបស់សភាពាណិជ្ជកម្មកម្ពុជាក្នុងការចូលរួមអភិវឌ្ឍវិស័យឯកជន រាប់បញ្ចូលទាំងការដោះស្រាយបញ្ហាប្រឈម ការរៀបចំជំនួបពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្ម ក្នុងស្រុក និងក្រៅស្រុក និង ការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចនិងវិនិយោគ ការផ្តល់នូវវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ផ្សេងៗ។

ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឧកញ៉ា អគ្គនាយក បានអញ្ជើញប្រគល់លិខិតបញ្ជាក់សមាជិកភាពជាផ្លូវការជូនដល់សមាជិក-សមាជិកាថ្មី និងថតរូបទុកជាអនុស្សាវរីយ៍។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង 023-880795 ឬ info@ccc.org.kh

 

 

ចែករំលែក: