ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពសភាពាណិជ្ជកម្មខេត្ត ក្រុងស្ដីពី «ការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន» ជាមួយសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃពុធ ៨ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នា២០២១ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាមានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពសភាពាណិជ្ជកម្មខេត្ត ក្រុងស្ដីពី «ការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន» ជាមួយសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ក្រោមអធិបតីភាពឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម កែវ រិទ្ធី អនុប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់តំណាងលោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ ព្រមទាំងសមាជិក ផែនការសកម្មភាពនេះលើកឡើងក្នុងគោលបំណងអោយសមាជិក សមាជិកាបានផ្លាស់ប្តូរបទពិសោធន៍ក្នុងការដឹកនាំអាជីវកម្មក្នុងបរិបទកូវីដដើម្បីពង្រឹងសមត្ថភាព បង្កើនសកម្មភាពសភាពាណិជ្ជកម្មខេត្ត-ក្រុង ផ្តល់ការគាំទ្រដល់សភាពាណិជ្ជកម្មខេត្ត-ក្រុងទាំងអស់ឱ្យមានការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីការពង្រីកសកម្មភាពអាជីវកម្មនៅក្នុងខេត្ត បង្កើនការយកចិត្តទុកដាក់ទៅលើសមាជិក សមាជិការ ការធ្វើទំនាក់ទំនងល្អដើម្បីពង្រីកដៃគូរអាជីវកម្ម ការគ្រប់គ្រងធនធាន ការសហប្រតិបិត្តការ និងការធ្វើវិនិយោគផ្សេងៗ និងជួយពង្រឹងសមត្ថភាពលេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្ត-ក្រុង ។ មានប្រសាសន៍ឆ្លើយតបក្នុងការរៀបចំផែនការសកម្មភាពសម្រាប់សភាពាណិជ្ជកម្មខេត្តនេះដែរឯកឧត្តម កែវ រិទ្ធី បានបញ្ចាក់ថាសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់សូមគាំទ្រ ហើយនិងធ្វើសេចក្ដីរាយការណ៍ជូនដល់លោកឧកញ៉ា ទុយ គី ដើម្បីធ្វើការសម្រេចក្នុងការអនុវត្តន៍ផែនការនេះដើម្បីជាប្រយោជន៍ដល់សាមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ទាំងមូល និងសូមថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាដែលតែងតែយកចិត្តទុកដាក់ជួយជ្រោមជ្រែងដល់សភាពាណិជ្ជកម្មខេត្តក្រុងទាំងអស់ ។

ចែករំលែក: