ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលា ស្ដីពី «ការចុះបញ្ជី អាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន»

នាព្រឹកថ្ងៃព្រហស្បតិ៍ ២ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ស្តីពី«ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន» ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយនិងផ្ដល់ចំណេះដឹងអំពីសារៈប្រយោជន៍នៃការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងកាតព្វកិច្ចរបស់ម្ចាស់អាជីវកម្មក្រោយពេលចុះបញ្ជីពាណិជ្ជកម្មរួចរាល់។

អង្គសិក្ខាសាលា បានលើកទឹកចិត្ដចំពោះ ម្ចាស់ក្រុមហ៊ុន សហគ្រាសខ្នាតតូចនិងមធ្យម ឲ្យចុះបញ្ជីអាជីវកម្មស្របតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត និងមានភាពងាយស្រួលក្នុងការពង្រីកអាជីវកម្មខ្លួនកាន់តែប្រសើរឡើង។ អង្គសិក្ខាសាលា ក៏បានលើកយកមកជជែកពិភាក្សានូវ ចំនុចសំខាន់ៗដែលត្រូវយកចិត្តទុកដាក់ និងករណីអនុវត្ដជាក់ស្ដែងនានា ក្នុងការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។

ចែករំលែក: