ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំអនុគណៈកម្មការវិស័យឯកជនស្តីពីការអនុវត្តនកម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (COVID-19 Active Response and Expenditure Support Programme –CARES)

ថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងទី២១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៩៖០០នាទីព្រឹក តាមរយៈ ប្រព័ន្ធវិដេអូអនឡាញហ្ស៊ូម (Virtual Meeting) ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួម “កិច្ចប្រជុំអនុគណៈកម្មការវិស័យឯកជនស្តីពីការអនុវត្តកម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ” ក្រោមអធិបតិភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីតំណាងជាន់ខ្ពស់នៃក្រសួងរដ្ឋាភិបាលពាក់ព័ន្ធនានាជាច្រើន។ ជាមួយគ្នានេះដែក៏ មានវត្តមានចូលរួម ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម ឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងភាគីសមាគម-ធុរកិច្ចក្នុងវិស័យឯកជន ជាតិ-អន្តរជាតិ ប្រចាំកម្ពុជា ជាច្រើនផងដែ។

កិច្ចប្រជុំនេះ ក្នុងគោលបំណងតាមដានវឌ្ឍនភាព និងចែករំលែកព័ត៌មាននៃការអនុវត្តកម្មវិធី CARES ដែលជា កម្មវិធីមួយដ៏មានសារសំខាន់ក្នុងការទទួលបាននៅការចែករំលែក និងទទួលធាតុចូល និងបញ្ហាប្រឈមនានា ដែលកំពុងកើតឡើងក្នុងកំឡុងនៃការីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៣០ នាទីព្រឹកក្នុងបរិយាកាសរីករាយ និងយោគយល់។
———————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

ចែករំលែក: