ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបសម្តែងការគួរសម និង ពិភាក្សាការងារ

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០៖០០នាទីព្រឹក នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹង លោកស្រី Lauti Nia Astri អគ្គទីប្រឹក្សា ទទួលបន្ទុកការងារសេដ្ឋកិច្ច នៃស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំប្រទេសកម្ពុជា។

គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់អំពីកិច្ចសហប្រតិត្តិការ រវាងសភាពាណិជ្ជកម្មកម្ពុជា និង ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា បន្ទាប់ស្ថានភាពជម្ងឺកូវីដ-១៩ បានធូរស្បើយ។ ស្របពេលជំនួបនេះផងដែរ លោកស្រីក៏បានគោរពអញ្ជើញឯកឧត្តមឧកញ៉ាអគ្គនាយក ចូលរួមពិសារអាហារសាមគ្គី ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំប្រទេសកម្ពុជា។

ជំនួបនេះបញ្ចប់នៅវេលាម៉ោង ១១៖០០នាទីថ្ងៃ ថ្ងៃខែឆ្នាំដដែល ដោយទទួលលទ្ធផលជាវិជ្ជមាន ក្រោមបរិយាកាសរីករាយ។

​​​​​​​

ចែករំលែក: