ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជា

នាព្រឹកថ្ងៃសុក្រ ០៤ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីក្នុង <<ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជា>> ដែលប្រព្រឹត្តទៅនៅសភាពាណិជ្ជកម្មកម្ពុជា។ ឯកឧត្តមឧកញ៉ា អគ្គនាយក មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក-សមាជិកាថ្មី និងថ្លែងអំណរគុណចំពោះការគាំទ្រដល់សភាពាណិជ្ជកម្មកម្ពុជា ដែលជាស្ថាប័នតំណាងឲ្យវិស័យឯកជន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិ។ សមាជិកភាពរបស់សភាពាណិជ្ជកម្មកម្ពុជា គ្របដណ្តប់លើវិស័យសំខាន់ៗរួមមាន ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និង សេវាកម្ម ដោយក្នុងនោះក្រុមហ៊ុនធំៗ សមាគមពាណិជ្ជកម្ម និងសហគ្រាសធុនតូចនិងមធ្យម ស្របច្បាប់ទាំងអស់សុទ្ធតែអាចចូលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា។

ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឧកញ៉ា អគ្គនាយក បានអញ្ជើញប្រគល់លិខិតបញ្ជាក់សមាជិកភាពជាផ្លូវការជូនដល់សមាជិក-សមាជិកាថ្មី និងថតរូបទុកជាអនុស្សាវរីយ៍។

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង 023-880795 ឬ info@ccc.org.kh

​​​​​​​

ចែករំលែក: