ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សភាពាណិជ្ជកម្មខេត្តពោធិ៍សាត់បាននាំយក ថវិកា ចំនួន 13,000ដុល្លារអាមេរិក ដែលជាថវិកាផ្ទាល់ខ្លួនរបស់ ឧកញ៉ា ទុយ គី និង សមាជិក សមាជិកា ចូលរួមឧបត្ថម្ភ ដល់ស្នងការនគរបាលខេត្តពោធិ៍សាត់ ក្នុងការសាងសង់អគារការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា

ថ្ងៃព្រហស្បតិ៍ ១០រោច ខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ ២០២១ លោក កែវ រិទ្ធី អនុប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្ត លោក ភួ ស៊ីណូ អនុប្រធានសភាពាណិជ្ជកម្ម ព្រមទាំង លោក ភាវ ស៊ីថា លេខាធិការសភាពាណិជ្ជកម្មខេត្ត បាននាំយក ថវិកា ចំនួន 13,000ដុល្លារអាមេរិក ដែលជាថវិកាផ្ទាល់ខ្លួនរបស់ ឧកញ៉ា ទុយ គី និង សមាជិក សមាជិកា ចូលរួមឧបត្ថម្ភ ដល់ស្នងការនគរបាលខេត្តពោធិ៍សាត់ ក្នុងការសាងសង់អគារការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ដែលមានទំហំ (ប: ៨ម x ទ:២៤ម) ចំនួន ០១ខ្នង កំពស់ ០២ជាន់ (E0+E1)
ឧត្តមសេនីយ៍ទោ ស ថេង ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់ លោកឧកញ៉ាប្រធាន និង សមាជិក សមាជិកា ដែលយកចិត្តទុកដាក់ ចូលរួមឧបត្ថម្ភ ដល់ស្នងការនគរបាលខេត្ត និងជូនពរលោកឧកញ៉ា ព្រមទាំងសមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ និងក្រុមគ្រួសារជួបប្រទះតែសេចក្តីសុខ សេចក្ដីចម្រើនជានិច្ចនិរន្ត និងជៀសផុតពីជម្ងឺCovid19 ៕
រូបភាព និងអត្ថបទដោយ ៖សភាពាណិជ្ជកម្មខេត្តពោធិ៍សាត់

 

ចែករំលែក: