ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

យុទ្ធនាការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តបាត់ដំបងដែលត្រូវបានបិទខ្ទប់រយៈពេល១៤ថ្ងៃ

ក្នុងដំណាក់កាលនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ខេត្តបាត់ដំបងត្រូវបានបិទខ្ទប់រយៈពេល១៤ថ្ងៃក្នុងនោះផ្សារទាំងអស់នៅទូទាំងខេត្តត្រូវបានបិទ ឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានចូលរួមសហការយ៉ាងពេញទំហឹងជាមួយរដ្ឋបាលខេត្តក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩នេះ ជាក់ស្ដែងនៅថ្ងៃអាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ឧកញ៉ាប្រធានបានអមដំណើរឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យ និងសម្របសម្រួលកន្លែងលក់ដូរជូនអាជីវករនៅបរិវេណផ្លូវផ្សារ ភួ ពុយ ឯកឧត្តមអភិបាលខេត្តបានណែនាំឲ្យក្រុមការងារក្រុង រៀបចំកន្លែងលក់ដូរបឋម​នៅលើទីតាំងបរិវេណផ្លូវផ្សារ ភួ ពុយ​ នេះ ដោយកំណត់រក្សាគម្លាត៥ម៉ែត្រពីគ្នា​ ពាក់ម៉ាស និងកំណត់ឲ្យមានច្រកចេញ-ច្រកចូលផ្សេងៗពីគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍​ នៃមេរោគកូវីដ-១៩​ ជាពិសេស​មេរោគកូវីដ-១៩​ ប្រភេទ Delta ដើម្បីឲ្យប្រជាពលរដ្ឋដែលខិតខំដាំដំណាំទទួលបានផល​ មានកន្លែងលក់ដូរ កុំអោយមានការកកស្ទះកសិផលរបស់ប្រជាពលរដ្ឋដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ទោះបីស្ថិតនៅក្នុងបរិបទសម័យកូវីដ-១៩ ក៏ដោយ និងអនុវត្តអោយបានវិធានការ បីកុំ បីការពារ ដើម្បីសុខមាលភាពប្រជាពលរដ្ឋក្នុងសហគមន៍ ។
អត្ថបទ និងរូបភាពដោយ៖សភាពាណិជ្ជកម្មខេត្តបាត់ដំបង

ចែករំលែក: