ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិភាក្សា ស្តីពី “ ការរៀបចំផែនការសកម្មភាពសម្រាប់សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ”

រសៀលថ្ងៃច័ន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ មានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសដើម្បីរៀបចំផែនការសកម្មភាពការងារសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ក្នុងកម្មវិធី «ការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន» ដែលកម្មវិធីនេះផ្ដួចផ្ដើមឡើងដោយសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណង៖
-ផ្តល់អត្ថប្រយោជន៍ដល់សមាជិក សមាជិកា ក្នុងការអភិវឌ្ឍន៍អាជីវកម្ម
-ពង្រឹងសមត្ថភាព និងពង្រីកសកម្មភាពសភាពាណិជ្ជកម្មខេត្ត-ក្រុង
-ផ្តល់ការយកចិត្តទុកដាក់ទៅកាន់សមាជិក សមាជិកាក្នុងសភាពាណិជ្ជកម្មខេត្ត-ក្រុង
-ជំរុញអោយម្ចាស់អាជីវកម្មមានទំនុកចិត្តក្នុងការទំនាក់ទំនង ដើម្បីបង្កើនកិច្ចសហការជាមួយដៃគូអាជីវកម្ម
-បង្កើនប្រជាប្រិយភាពសភាពាណិជ្ជកម្មខេត្ត ដើម្បីទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសក៏ដូចជាស្រូបទាញសមាជិកថ្មី
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោកស្រី សេង សុម៉ុន ប្រធានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង នៃសភាពាណិជ្ជកម្មកម្ពុជា និងសហការី លោកអនុប្រធាន និងតំណាងអនុប្រធានផងដែរ ហើយបានពិភាក្សាលើរបៀបវារៈមួយចំនួនដូចជា៖ ១-ការជ្រើសរើសប្រធានបទ ២-ការជ្រើសរើសវាគ្មិន ៣-ការជ្រើសរើសអ្នកសម្របសម្រួលកម្មវិធី ៤-ការកំណត់កាលបរិច្ឆេទកម្មវិធី ៥-បង្កើតក្រុមតេលេក្រាមដើម្បីទំនាក់ទំនងការងារបច្ចេកទេស
អត្ថបទដោយ៖ សភាពាណិជ្ជកម្មកម្ពុជា
រូបភាពដោយៈ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ

ចែករំលែក: