ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចពិភាក្សាស្តីពីក្របខណ្ឌសហប្រតិបត្តិការរវាងស្ថាប័ននិយ័តករគណនេយ្យនិងសវនកម្ម និងសភាពាណិជ្ជកម្មកម្ពុជា

នាព្រឹកថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម។ គោលបំណងនៃកិច្ចប្រជុំនេះ គឺ ដើម្បីពិភាក្សាអំពី ក្របខ័ណ្ឌសហប្រតិបត្តិការរវាងស្ថាប័ននិយ័តករគណនេយ្យនិងសវនកម្ម និង សភាពាណិជ្ជកម្មកម្ពុជា លើការផ្សព្វផ្សាយ សិក្ខាលាលា និងការបណ្តុះបណ្តាលច្បាប់ លិខិតបទដ្ឋាន និងស្តង់ដា។

 

 

ចែករំលែក: