ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារ “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ថ្ងៃសុក្រ ០៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០២:៣០ នាទីរសៀល មានរៀបចំកិច្ចប្រជុំក្រុមការងារក្រុមការងារ “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមប្រព័ន្ធវីដេអូអនឡាញ (zoom) ក្រោមអធិបតីភាព លោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” នែកឯកជន ព្រមទាំងវត្តមាន ឯកឧត្តម ឧកញ៉ា បណ្ឌិត ដែលជាអនុសហប្រធាន និងសមាជិសមាជិកានៃក្រុមការងារផងដែ។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកឯកជនផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សាទៅលើដំណើររបស់ក្រុមការងារ និងដើម្បីកំណត់គោលដៅការងារនៅក្នុងអាណ្ណត្តិថ្មីរបស់លោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” ផ្នែកឯកជន បន្ទាប់ពីទទួលបានការចាត់តាំងពីសំណាក់រដ្ឋាភិបាល ជាពិសេសដើម្បីពិគ្រោះពិភាក្សាដោះស្រាយសម្របសម្រួលទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ចដែលមានការប៉ះពាល់ ជាពិសេសបញ្ហាដែលកើតមានឡើង នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរាលដាលក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីប្រមូលយកបញ្ហាប្រឈម កង្វល់ សំណូមពរ របស់ផ្នែកឯកជនទាំងអស់ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋពាក់ព័ន្ធមួយចំនួនទៀតនាពេលខាងមុខ។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម (zoom) នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៥:៣០ នាទីល្ងាចក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

ចែករំលែក: