ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលា ស្តីពី កាតព្វកិច្ចគណនេយ្យ និងសវនកម្មលើកទី ២

នារសៀលវេលាម៉ោង ២:០០ ថ្ងៃព្រហស្បតិ៍ ៦ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន K Professional Accountants ដែលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជាបានសហការរៀបចំសិក្ខាសាលាជាលើកទី ២ ស្តីពី កាតព្វកិច្ចគណនេយ្យ និងសវនកម្ម ជូនដល់ សមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាតំណាងដ៏ខ្ពស់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម បូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្មកម្ពុជា អ្នកជំនាញវិជ្ជាជីវៈ សមាជិក-សមាជិកា និងក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា។

សិក្ខាសាលានាថ្ងៃនេះប្រារម្ធធ្វើឡើងក្នុងគោលបំណងចម្បងដើម្បីបញ្ជ្រាបការយល់ដឹងឲកាន់តែសុីជម្រៅអំពីកាតព្វកិច្ចគណនេយ្យ និងសវនកម្មក៏ដូចជាបច្ចេកទេសស្តង់ដារគណនេយ្យស្របតាមច្បាប់គណនេយ្យ និងសវនកម្មដែលមានជាធរមានជូនដល់ សមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជាក្នុងការរៀបចំខ្លួនដើម្បីអនុលោមឲ្យមានប្រសិទ្ធភាពខ្ពស់ និងកាត់បន្ថយហានិភ័យនានា។

សិក្ខាសាលានេះបានប្រព្រឹត្តិទៅយ៉ាងរលូន និងបានបញ្ចាប់នៅវេលាម៉ោង ៤:៤៥ នាទីរសៀលថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កាជាទីគាប់ចិត្ត។

ចែករំលែក: