ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបពាណិជ្ជកម្ម គ្រឿងបន្លាស់យានយន្ត និងសម្ភារៈផ្ទះបាយ កម្ពុជា-ចិន

នៅថ្ងៃអង្គារ ៤ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមជាគណអធីបតី និងថ្លែងសន្ទរកថាបើកកម្មវិធី “ជំនួបពាណិជ្ជកម្ម គ្រឿងបន្លាស់យានយន្ត និងសម្ភារៈផ្ទះបាយ” ដែលសហរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មចិនសម្រាប់ការនាំចេញ-នាំចូលគ្រឿងអេឡិចត្រូនិកនិងគ្រឿងម៉ាស៊ីន (China Chamber of Commerce for Import and Export Machinery and Electronic Product) តាមប្រព័ន្ធវីដេអូ រវាងរោងចក្រផលិតគ្រឿងបន្លាស់យានយន្ត និងសម្ភារៈផ្ទះបាយ នៅចិន ជាមួយក្រុមហ៊ុនកម្ពុជា។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី កុងស៊ុលពាណិជ្ជកម្ម នៃស្ថានទូតកម្ពុជាប្រចាំប្រទេសចិន អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តហ៊ឺបី និង ក្រុមហ៊ុនមកពីកម្ពុជា និងចិនជាច្រើន។

ជំនួបពាណិជ្ជកម្មនេះ ជាវេទិកាសម្រាប់អាជីវករ ឬ ក្រុមហ៊ុនដែលកំពុងនាំចូលនិងចែកចាយផលិតផលគ្រឿងបន្លាស់យានយន្ត និងសម្ភារៈផ្ទះបាយ នៅកម្ពុជាជួបដោយផ្ទាល់ជាមួយ រោងចក្រចិនដែលផលិតនូវផលិតផលជាច្រើនប្រភេទ និង កំពុងនាំចេញទៅទីផ្សារនានាលើពិភពលោក។ ជំនួបពាណិជ្ជកម្មនេះ មានការចូលរួមពីរោងចក្រចំនួនជាង ២០ នៅប្រទេសចិន។

ចែករំលែក: