ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ លោកឧកញ៉ាបណ្ឌិតប្រធាន ហ៊ុយ ភៀវ បានអញ្ជើញ ចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធីប្រជុំបូកសរុបការងារប្រចំាឆ្នាំរបស់កម្មវិធីស្បៀងអាហារពិភពលោក អំពីកិច្ចការងារជាទូទៅដែលសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បានធ្វើជាមួយអាជីវករ ពាណិជ្ជករ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យឯកជន ដែលរៀបចំដោយអង្គការស្បៀងអាហារពិភពលោកខេត្តសៀមរាប ដោយមានការចូលរួមពីលោក អ៊ុំនិស្សិត ប្រធានប្រចំាតំបន់កម្មវិធីស្បៀងអាហារពិភពលោក និងមន្រ្តីគម្រោង។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ