នាព្រឹកថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អនុញ្ញាតឲ្យក្រុមការងារគម្រោងនៃកម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា ចូលជួបពិភាក្សាការងារ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការលើគម្រោងប្រើប្រាស់សន្សំថាមពលនៅកម្ពុជា នឹងធ្វើការចែករំលែកព័តមានអំពីកាប្រើប្រាស់សន្សំថាមពល។ ក្នុងឱកាសនេះផងដែ ឯកឧត្តម ឧកញ៉ា អគ្គនាយក បានលើកឡើង នឹងគាំទ្រលើ កម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា ហើយនេះជាឱកាសសម្រាប់សមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា ដើម្បីទទួលយកអត្ថប្រយោជន៍ពីកម្មវិធីនេះ នឹងផ្តល់អនុសាសន៍ឲ្យមានការផ្សព្វផ្សាយ នឹងជាពិសេស រៀបចំសិក្ខាសាលា ដើម្បីផ្តល់ព័តមានកាន់តែច្បាស់អំពីកម្មវិធីនេះផងដែរ។
ជាចុងបញ្ចប់ លោក Frantz Vaganay ប្រធានក្រុមការងារគម្រោង បានទទួលយក នឹងធ្វើការរៀបចំតាមអនុសាសន៍របស់ ឯកឧត្តម ឧកញ៉ា អគ្គនាយក ហើយអរគុណ ដល់ក្រុមការងាររបស់សភាពាណិជ្ជកម្មដែលបានសម្របសម្រួលឲ្យមានកិច្ចពិភាក្សាគ្នានេះឡើងដែលធ្វើឲ្យមានការសហការគ្នានាពេលអនាគតដ៏ខ្លីខាងមុខ។