ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាផ្សព្វផ្សាយការរៀបចំព្រឹត្តិការណ៍ "ភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) ".

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០នាទី នៅទីស្តីការក្រសួងទេសចរណ៍, លោក​ជំទាវ ឧកញ៉ា ស្រ៊ៀត មុំសុភា អនុសហប្រធានក្រុមការងារផ្នែកឯកជន " ក្រុម ខ" "ផ្នែកទេសចរណ៍" តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារវិស័យឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) រួមនឹងសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយការរៀបចំព្រឹត្តិការណ៍ "ភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) " ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាអនុប្រធានគណៈកម្ម ការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ និង លោកជំទាវ អ៊ាត សោភា​ រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រិតបត្តិការអន្តរជាតិ។
សិក្ខាសាលានេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងគ្រឹះស្ថាន សមាគម និងក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។ 
សិក្ខាសាលានេះមានគោលបំណងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃការធ្វើជាម្ចាស់ផ្ទះនៃ "កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦" និងព្រឹត្តការណ៍អម "ភូមិហ្វ្រង់កូហ្វូនី"។ 
សូមជម្រាបជូនថា ការរៀបចំព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) នឹងត្រូវប្រព្រឹត្តទៅចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារវត្តបទុមវត្តី រាជធានីភ្នំពេញ។ នៅក្នុងបរិវេណភូមិហ្វ្រង់កូហ្វូនី នឹងមានការរៀបចំសកម្មភាពសំខាន់ៗមួយ ចំនួនរួមមាន៖
- ទី១៖ ទីតាំងរៀបចំពន្លាជាតិរបស់ប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនីអន្តរជាតិ (OIF)
- ទី២៖ ទីតាំងសម្ដែងសិល្បៈ និងទស្សនីយភាពវប្បធម៌ប្រចាំថ្ងៃ ដែលរៀបចំដោយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងបើកឱកាសឱ្យមានការចូលរួមសម្ដែងពីប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនី
- ទី៣៖ ទីតាំងរៀបចំសន្និសីទ និងសិក្ខាសាលា សម្រាប់ក្រសួង ស្ថាប័នសាធារណៈ ប្រទេសជាសមាជិក អង្គការហ្វ្រង់កូហ្វូនី និងស្ថាប័នពាក់ព័ន្ធ
- ទី៤៖ ទីតាំងរៀបចំស្តង់ពិព័រណ៍ទូទៅរបស់ស្ថាប័នសាធារណៈ វិស័យឯកជន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០ស្តង់
- ទី៥៖ ទីតាំងរៀបចំភូមិអាហារហ្វ្រង់កូហ្វូនី ដែលបើកឱកាសឱ្យមានការចូលរួមតាំងបង្ហាញម្ហូបអាហារ ខ្មែរ និងម្ហូបអាហារនៃបណ្ដាប្រទេសហ្វ្រង់កូហ្វូនី និងសកម្មភាពអមជាច្រើនទៀត។

ចែករំលែក: