សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយសសូមគោរពអញ្ជើញ សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមក្នុងមហាព្រឹត្តិការណ៍៖
«ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦»
រៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលនឹងផ្តល់ឱកាសការងារជាង ៣៥,០០០ កន្លែង ពីក្រុមហ៊ុន និងរោងចក្រធំៗជាង ១៥០។
កាលបរិច្ឆេទ៖ ថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦
ពេលវេលា៖ ចាប់ពីម៉ោង ០៧:០០ នាទីព្រឹក
ទីតាំង៖ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
ស្វែងរកការងារក្នុងក្តីស្រមៃរបស់អ្នក ដោយគ្រាន់តែ៖
យកប្រវត្តិរូបសង្ខេប (CV) មកដាក់ពាក្យ និងសម្ភាសការងារភ្លាមៗនៅនឹងកន្លែង
ចុះឈ្មោះ និងស្វែងរកឱកាសការងារតាមអនឡាញ៖ careerfair.nea.gov.kh
ចូលរួមសិក្ខាសាលា និងវេទិកាចែករំលែកចំណេះដឹងពីវាគ្មិនជំនាញ
ពិព័រណ៍នេះមានគោលបំណងភ្ជាប់អ្នកស្វែងរកការងារ និយោជក និងស្ថាប័នអប់រំ ព្រមទាំងផ្តល់ព័ត៌មានអំពីឱកាសការងារ ការបណ្តុះបណ្តាល និងការប្រឹក្សាអាជីព។
សូមសមាជិក និងសាធារណជនចូលរួមឱ្យបានច្រើនកុះករ ដើម្បីទទួលបានឱកាស និងបទពិសោធន៍ថ្មីៗ!
សម្រាប់ព័ត៌មានលម្អិតនិងចុះឈ្មោះ៖
-លោកស្រី សុខ សុទ្ធាវី៖ ០១២ ៨៦៣ ៨១៣
-លោកស្រី ឆែម ឡងឌី៖ ០៩២ ៦៦៦ ៨៤៧
——-
តេឡេក្រាមសភាពាណិជ្ជកម្មកម្ពុជា៖ https://t.me/CCCofCambodia
ព័ត៌មានសម្រាប់ក្លាយជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា:
ទូរស័ព្ទ: 023 880 795 / 023 880 086
អ៊ីម៉ែល: info@ccc.org.kh









ចូលជាសមាជិក
