ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបសម្តែងការគួរសម និងកិច្ចពិក្សាការងារស្វែងយល់អំពីវឌ្ឍនភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ របស់ គណៈប្រតិភូសភាធុរកិច្ចកម្ពុជា-អាមេរិក

(ខេត្តព្រះសីហនុ)៖ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អមដំណើរដោយ ឧកញ៉ា តាន់ តាត់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ព្រមទាំង សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុង ជំនួបសម្តែងការគួរសម និងកិច្ចពិក្សាការងារស្វែងយល់អំពីវឌ្ឍនភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ របស់ គណៈប្រតិភូសភាធុរកិច្ចកម្ពុជា-អាមេរិក ដែល ដឹកនាំដោយ លោកស្រី សុខវាសនា ចាន់ ស្ថាបនិក និងជាប្រធានសភាធុរកិច្ច កម្ពុជា-អាមេរិក។
ក្នុងឱកាសនោះ គណៈប្រតិភូបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ជំនួបនេះមានគោលបំណងសំខាន់ ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងការអភិវឌ្ឍ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងស្វែងរកឱកាសសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាង វិស័យឯកជនកម្ពុជា និងសហរដ្ឋអាមេរិក។
ជំនួបនេះក៏ជាឱកាសដ៏មានសារៈសំខាន់ក្នុងការផ្លាស់ប្តូរ បទពិសោធន៍ ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន និងភស្តុភារ ដែលជាវិស័យដ៏មានសក្តានុពលសម្រាប់ជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់សេដ្ឋកិច្ចរបស់កម្ពុជា ជាមួយទីផ្សារសហរដ្ឋអាមេរិកនិងអន្តរជាតិ។

ចែករំលែក: