ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបពិសាអាហារពេលល្ងាច និងពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយ ឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី (Thamer Mohammed A. Algosaibi)

ជំនួបពិសាអាហារពេលល្ងាច និងពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយ ឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី (Thamer Mohammed A. Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា។
(រាជធានីភ្នំពេញ) នាល្ងាចថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួម ពិសាអាហារពេលល្ងាច និងពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយ ឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី (Thamer Mohammed A. Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា។
ជំនួបនេះ ត្រូវបានរៀបចំឡើងដោយស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា នៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងតំណាងវិស័យឯកជនមួយចំនួនទៀត។
ជំនួបនេះធ្វើឡើងក្នុងគោលបំណង ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
ក្នុងឱកាសនេះ ភាគីពាក់ព័ន្ធបានផ្លាស់ប្តូរយោបល់អំពីសក្តានុពល និងឱកាសសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍របស់កម្ពុជា ទៅកាន់ទីផ្សារមជ្ឈិមបូព៌ា ជាពិសេសទីផ្សារអារ៉ាប៊ីសាអូឌីត។

ចែករំលែក: