ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

The Technical Working Group Meeting for Technical and Vocational Education and Training

———

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០២:០០នាទី នៅអាគារទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​, ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយក នៃអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើ "សេចក្តីព្រាងនៃរបាយការណ៍វាយតម្លៃគោលនយោបាយជាតិស្តីពី អ.ប.វ ឆ្នាំ២០១៧-២០២៥" ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, តំណាង CAMFEBA, តំណាងក្រុមហ៊ុន សមាគមឯកជន, តំណាង ILO, តំណាង CDRI, តំណាងអង្គការ និងដៃគូរអភិវឌ្ឍន៍អន្តរជាតិ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ជាលទ្ធផលកិច្ចប្រជុំនេះបានដំណើការ ពិភាក្សាលើ៖

១.សេចក្តីព្រាងនៃរបាយការណ៍វាយតម្លៃគោលនយោបាយជាតិស្តីពី អ.ប.វ ឆ្នាំ២០១៧-២០២៥ ក្នុងគោលបំណងដើម្បីប្រមូលធាតុចូលបន្ថែម។

២.ការរៀបចំសន្និធិជំនាញកម្ពុជា (Skills Stock of Cambodia) រួមនឹងបញ្ហាប្រឈម និងចំនុចពាក់ព័ន្ធមួយចំនួន​ផ្សេងទៀតផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៧:៣០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: