ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចពិភាក្សាលើប្រធានបទ៖ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិស្តីពីពន្ធដារពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស និងនីតិវិធីដោះស្រាយបណ្តឹងតវ៉ា

កិច្ចពិភាក្សាលើប្រធានបទ៖ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិស្តីពីពន្ធដារពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស និងនីតិវិធីដោះស្រាយបណ្តឹងតវ៉ា

Panel Discussion on the topic of : Tax law and regulations - water ways and air transport and tax dispute resolution procedures.

———

(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងកម្មវិធីពន្ធដារកម្ពុជាឆ្នាំ២០២៦ ក្រោមប្រធានបទ "ការលើកកម្ពស់អនុលោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា", ឧកញ៉ា សុខ ពិសិដ្ឋ​ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទី៣ នៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិស្តីពីពន្ធដារពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស និងនីតិវិធីដោះស្រាយបណ្តឹងតវ៉ា ក្រោមកិច្ចសម្របសម្រួលដោយ លោកជំទាវ ប៊ុន នារី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ។

ចូលរួមជាវាគ្មិនក្នុងពិភាក្សាខាងលើនេះ ក៏មានការចូលរួមផងដែរពីសំណាក់៖

១. ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ

២. ឯកឧត្តម​ តែ ហ្សឺឌី ប្រធាននាយកដ្ឋានសវនកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារ

៣. ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

៤. ឯកឧត្តម ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

៥. ឧកញ៉ា ​សំរិទ្ធ មុនី សមាជិកក្រុមស្នូលនៃក្រុមការងារពន្ធដារ-ផ្នែកឯកជន

៦. ឧកញ៉ា ហាក់ លាងហ៊រ ប្រធានសមាគមភស្តុភារកម្មកម្ពុជា

គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចពិភាក្សា ក៏បានវេទិការសំណួរ ចម្លើយ ទាក់ទងនឹងប្រធានដ៏សំខាន់ខាងលើនេះផងដែរ។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: