ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំប្រចាំឆ្នាំការិយាល័យប្រតិបត្តិ និងមហាសន្និបាតបូកសរុបការងារសភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

កិច្ចប្រជុំប្រចាំឆ្នាំការិយាល័យប្រតិបត្តិ និងមហាសន្និបាតបូកសរុបការងារសភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

———

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្ភស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំការិយាល័យប្រតិបត្តិ និងមហាសន្និបាតបូកសរុបការងារសភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា។ កិច្ចប្រជុំនេះបានអញ្ជើញចូលរួម អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត, ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាក្រៅប្រទេស, សហប្រធានក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជាទូទាំងប្រទេស។

កិច្ចប្រជុំប្រចាំឆ្នាំការិយាល័យប្រតិបត្តិ និងមហាសន្និបាតបូកសរុបការងារសភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ត្រូវបានអញ្ជើញបើក និងដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីជួបជុំ មហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងទទួលនូវរបាយការណ៍ និងសំណូមពរពី បណ្តាលប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត, ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាក្រៅប្រទេស និង សហប្រធានក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីបូកសរុបការងារនៃការិយាល័យប្រតិបត្តិសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។

មហាសន្និតនេះបានប្រព្រឹត្តទៅយ៉ាងផុសផុល និងទទួលលទ្ធផលជាទីគាប់ចិត្ត។

 

ចែករំលែក: